អានតួអត្ថបទ
បទសម្ភាស

លោក គីមសួរ ភីរិទ្ធ៖ ការបដិសេធរបស់ក្រសួងមហាផ្ទៃ ជាហេតុផលនយោបាយ ច្រើនជាងហេតុផលបច្ចេកទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១កញ្ញា បានសម្រេចបដិសេធចំពោះសំណើចំនួន៣ចំណុចរបស់គណបក្សភ្លើងទៀន ទាក់ទងទៅនឹងបញ្ហាបាត់បង់លិខិតច្បាប់ដើមរបស់គណបក្ស។ តាមរយៈកំណត់ហេតុនៃកិច្ចប្រជុំរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន គឺក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្លួនគ្មានសមត្ថកិច្ចអ្វីអាចចេញលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សភ្លើងទៀន លេខ១៩៣ ដែលបានបាត់បង់ឡើយ។ ម្យ៉ាងវិញវិញ បើការចេញលិខិតបញ្ជាក់ម្តងទៀត ក៏មិនអាចលើសពីអ្វីដែលក្រសួងមហាផ្ទៃ ធ្លាប់បានចេញលិខិតបញ្ជាក់មួយច្បាប់ជូនបក្សភ្លើងទៀន កន្លងមកដែរ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ យល់ថា ការបដិសេធរបស់ក្រសួងមហាផ្ទៃ យ៉ាងដូច្នេះ មានហេតុផលនយោបាយ ច្រើនជាងហេតុផលបច្ចេកទេស។ បើតាមអ្នកនាំពាក្យ គណបក្សភ្លើងទៀននឹងបន្តស្នើសុំជួបភាគីពាក់ព័ន្ធផ្សេងទៀត ដូចជានាយករដ្ឋមន្ត្រី ដើម្បីជួយដោះស្រាយបញ្ហាលិខិតច្បាប់ដើមរបស់គណបក្ស ដែលបានបាត់បង់។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ