អានតួអត្ថបទ
បទសម្ភាស

លោកស្រី ជូ ប៊ុនអេង៖ កម្ពុជាទទួលយកមិនបាន ចំពោះភាពយន្តចិនទាក់ទងនឹងបទល្មើសឆបោកនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្សែភាពយន្តចិន «No More Bets» ដែលកំពុងចាក់ផ្សាយនៅក្រៅប្រទេស កំពុងរងប្រតិកម្មដ៏សំបើមពីបណ្តាពលរដ្ឋកម្ពុជា។ ប្រតិកម្មនេះ ផ្ទុះឡើងដោយសារភាពយន្តខាងលើ មានតួអង្គក្នុងសាច់រឿង ពាក់អាវដែលមានសរសេរអក្សរខ្មែរ និងបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ខ្លឹមសារនៃសាច់រឿង «No More Bets» លើកឡើងអំពីករណីបទល្មើសតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតឡើងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តួយ៉ាងដូចជា កម្ពុជា។ បន្ថែមពីលើប្រតិកម្មរបស់សាធារណជន សមត្ថកិច្ចជំនាញរបស់កម្ពុជា ក៏មិនសុខចិត្តចំពោះខ្លឹមសារនៃសាច់រឿងនេះដែរ ដ្បិតបាននាំឲ្យកត្តិនាមកម្ពុជាធ្លាក់ចុះ។ លោស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បញ្ជាក់ថា កម្ពុជាទទួលយកមិនបានឡើយ ចំពោះខ្សែភាពយន្តចិន «No More Bets» នេះ។ តែទោះជាយ៉ាងនេះក្តី ក៏កម្ពុជាមិនអាចធ្វើអ្វីបាន ដ្បិតថាខ្សែភាពយន្តនេះ បានចាក់បញ្ចាំងរួចទៅហើយ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ