អានតួអត្ថបទ
បទសម្ភាស

លោក ស៊្រុន ស៊្រន៖ ភាគីហត្ថលេខីមិនត្រូវ«ឈរអោបដៃ»មើលការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​គឺ​ជា​ខួប​៣២​ឆ្នាំ​នៃ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។​ កិច្ច​ព្រមព្រៀង​នេះគឺ​ជា​យន្ត​ការ​​ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ និង​ខ្មែរ​ ងាក​ចូល​តុ​ចរចា​ ទម្លាក់​អាវុធចុះ​សិន​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​នៅ​តែ​មាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​ពី​សំណាក់​អ្នក​នយោបាយ​កាន់​អំណាច ​និងអ្នក​នយោ​បាយ​ក្រៅ​រដ្ឋាភិបាល​។ ​រដ្ឋាភិបាល​ដែល​បាន​លុប​ថ្ងៃ​២៣​តុលា​ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក​បុណ្យ​ជាតិ​ អះ​អាង​ថា ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​រដ្ឋ​ធម្មនុញ្ញ​អស់​ហើយ។​ តែ​អ្នកនៅ​ក្រៅ​រដ្ឋាភិបាល​យល់ថា​ រដ្ឋាភិ​បាល​ដើរ​ចាក​គន្លង​កិច្ច​ព្រម​ព្រៀង​នេះ​ ខណៈ​រដ្ឋ​ធម្ម​នុញ្ញ​ចេះ​ត្រូវបានកែ​ប្រែ បន្ត​បន្ទាប់​។ លោក ​ស៊្រុន​ ស៊្រន​ ជា​សកម្ម​ជន​នៃកិច្ច​ព្រម​ព្រមព្រៀង​ក្រុង​ប៉ារីស​ លើកឡើង​ថា ​ ភាគី​ហត្ថ​លេខី​មិន​ត្រូវ​«ឈរ​អោប​ដៃ»​មើល​ការ​រំ​លោភ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ា​រីសនោះទេ ខណៈពលរដ្ឋខ្មែរ​កាន់​តែសកម្មឡើង​ក្នុង​ការ​ឃ្លាំ​មើល​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​។

ស៊្រុន ស៊្រន សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស ធ្វើបទបង្ហាញដល់ពលរដ្ឋ
ស៊្រុន ស៊្រន សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស ធ្វើបទបង្ហាញដល់ពលរដ្ឋ © សន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងប៉ារីស
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ