អានតួអត្ថបទ
បទសម្ភាស

លោកស្រី ម៉េង សុភារី៖ រឿងក្តីលោក កឹម សុខា នៅតែត្រូវការច្រកនយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងលោក កឹម សុខា
សំណុំរឿងលោក កឹម សុខា © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

លោកស្រីមេធាវី ម៉េង សុភារី នៅតែមានឆន្ទៈចង់ជួយការពារក្ដីឲ្យលោក កឹម សុខា ប្រធានអតីត​គណបក្ស​សង្គ្រោះជាតិបន្តទៀតនៅសាលាឧទ្ធរណ៍ ខណៈលោកស្រី នៅតែជឿជាក់ថា លោក កឹម សុខា ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកស្រីនៅតែបន្តអះអាងថា ករណីលោក កឹម​ សុខា គឺជារឿងនយោបាយ ដូច្នេះមានតែដំណោះស្រាយតាមផ្លូវនយោបាយទេទើបឆាប់ចប់។ ការលើកឡើងរបស់ស្រី ម៉េង សុភារី នៅពេលនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍តាមរយៈអ្នកនាំពាក្យបានបង្ហើបថា សំណុំរឿងលោក កឹម​ សុខា នឹងចាប់ផ្ដើមបើកសវនាការនៅដើមឆ្នាំ២០២៤។

សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិ​ភាពជា​មួយបរទេស តាមមាត្រា​៤៣៩ និងមាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។​ ក៏ប៉ុន្តែលោក កឹម សុខា ​ត្រូវបានបញ្ជូន​ទៅឃុំខ្លួន​នៅក្នុងផ្ទះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ