អានតួអត្ថបទ
បទសម្ភាស

លោក សុន ឆ័យ៖ បក្សភ្លើងទៀនដកសមាជិកខ្លះ ដែលអូសទាញសមាជិកដទៃឲ្យទៅចូលជាមួយបក្សផ្សេង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃអាទិត្យ បានផ្សព្វផ្សាយនូវសារជាសំឡេងមួយ ដោយមានខ្លឹមសារ ជាការណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន កុំឲ្យមានការជ្រួលច្របល់ ឬចាញ់បោកការឃោសនារបស់អ្នកណាម្នាក់ រួចទៅចូលរួមជាមួយនឹងគណបក្សដទៃ។ ជាការកត់សម្គាល់ សារសំឡេងរបស់អនុប្រធានគណបក្សភ្លើងទៀន បានផ្សព្វផ្សាយឡើង នៅក្រោយពេលដែលសមាជិករបស់គណបក្សភ្លើងទៀនមួយចំនួន បានចាកចេញពីគណបក្ស ហើយទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ ដែលជាគណបក្សបែកចេញពីបក្សភ្លើងទៀន។ យ៉ាងណា លោក សុន ឆ័យ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា សារនោះគ្រាន់តែជាការក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតកន្លងមក មិនមែនជាការរង្គោះរង្គើផ្ទៃក្នុងគណបក្សភ្លើងទៀនឡើយ។ បន្ថែមពីនេះ លោកក៏បញ្ជាក់ពីមូលហេតុដែលគណបក្សភ្លើងទៀន បានឈានទៅដកសមាជិកគណបក្សមួយចំនួនចុងក្រោយនេះ គឺដោយសារតែពួកគេបានធ្វើសកម្មភាពគំរាមកំហែងសមាជិកដទៃទៀត ឲ្យទៅចូលរួមជាមួយនឹងគណបក្សកម្លាំងជាតិ។

លោក សុន ឆ័យ៖ បក្សភ្លើងទៀនដកសមាជិកណា ដែលអូសទាញសមាជិកដទៃឲ្យទៅចូលជាមួយបក្សផ្សេង
លោក សុន ឆ័យ៖ បក្សភ្លើងទៀនដកសមាជិកណា ដែលអូសទាញសមាជិកដទៃឲ្យទៅចូលជាមួយបក្សផ្សេង © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ