អានតួអត្ថបទ
បទសម្ភាស

លោក ស្រ៊ាង ចិន្តា៖ អនុសាសន៍ខ្លះរបស់អ្នករាយការណ៍ពិសេស UN ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក វិទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ចប់ទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា។នាឱកាសដំណើរទស្សនកិច្ច អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសញ្ជាតិថៃរូបនេះបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថ្មីកម្ពុជាលោក ហ៊ុន ម៉ាណែត ភាគីអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធដើម្បីពិនិត្យមើលអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តាមការបង្ហើបឲ្យដឹង លោក វិទីត មុនតាប៊ន អាចត្រឡប់មកកម្ពុជាជាថ្មីក្នុងរយៈពេល៣ខែខាងមុខដើម្បីបូកសរុបស្ថានភាពសិទ្ធិមនុស្ស មុននឹងធ្វើជារបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ។ សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការត្រៀមសហការជាមួយលោក វិទីត មុនតាប៊ន ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ។ តែនៅក្នុងបទសម្ភាសន៍ឲ្យវិទ្យុបារាំងអន្តរជាតិ RFI អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាលោក ស្រ៊ាង ចិន្តាបានអះអាងថា កម្ពុជាមិនអាចទទួលយកបានទេនូវអនុសាសន៍មួយចំនួនរបស់លោក វិទីត មុនតាប៊ន ព្រោះវាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមផ្នែកនយោបាយ៕

លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា © FB/Sreang Chenda
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ