អានតួអត្ថបទ
បទសម្ភាស

លោក ឡុង កុសល ចង់ឃើញ​ព្រឹត្តិការណ៍​រំព្ញកគុណអង្គរទាក់ទាញភ្ញៀវទេសចរដូចអង្គរសង្ក្រាន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជាខួប៣១ឆ្នាំនៃការដាក់រមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ដើម្បីអបអរសាទរទិវានេះ ក្រសួងវប្បធម៌ តាមរយៈអាជ្ញាធរជាតិអប្សារាកំពុងរៀបចំធ្វើព្រឹត្តិការណ៍រំព្ញកគុណអង្គរនៅខេត្តសៀមរាប រយៈពេល១០ថ្ងៃ។ កម្មវត្ថុនៃការរៀបចំព្រឹត្តិការណ៍មួយនេះ គឺដើម្បីបង្ហាញពីការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតមកដល់សព្វថ្ងៃ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៣ ធ្នូ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាចង់ឃើញព្រឹត្តិការណ៍រំព្ញកគុណអង្គរទាក់ទាញភ្ញៀវទេសចរដូចព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែរ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា © ប្រភព
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ