អានតួអត្ថបទ
បទសម្ភាស

លោក កើត រិទ្ធ៖យុទ្ធនាការរបស់ក្រសួងយុត្តិធម៌មិនបង្ហាញពីកម្សោយប្រព័ន្ធយុត្តិធម៌កម្ពុជាទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងយុត្តិធម៌នៅថ្ងៃទី៩មករា ឆ្នាំ២០២៤ បានប្រកាសយុទ្ធនាការថ្មីចំនួន២ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ យុទ្ធនាការទី១ គឺការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការទី២ គឺការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការថ្មីនេះធ្វើឡើងទន្ទឹមនឹងការដាក់ចេញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ការដាក់ចេញយុទ្ធនាការថ្មីដែលមានទាំងក្នុងនិងក្រៅប្រព័ន្ធតុលាការមិនបានឆ្លុះបញ្ចាំងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទន់ខ្សោយដូចការចោទរបស់អង្គការក្រៅស្រុកមួយចំនួននោះទេ។ ទន្ទឹមគ្នានេះ លោក កើត រិទ្ធបានស្វាគមន៍ផងដែរចំពោះការចូលរួមសហការពីសំណាក់អង្គការសង្គមស៊ីវិលមកពីគ្រប់និន្នាការដើម្បីពង្រឹងបន្ថែមលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកកើត រិទ្ធ៖យុទ្ធនាការរបស់ក្រសួងយុត្តិធម៌មិនបង្ហាញពីកម្សោយប្រព័ន្ធយុត្តិធម៌កម្ពុជាទេ
លោកកើត រិទ្ធ៖យុទ្ធនាការរបស់ក្រសួងយុត្តិធម៌មិនបង្ហាញពីកម្សោយប្រព័ន្ធយុត្តិធម៌កម្ពុជាទេ © ក្រសួងយុត្តិធម៌
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ