អានតួអត្ថបទ
បទសម្ភាស

លោក ​យង់ គឹមអេង​៖​ «​ខ្ញុំ​មានការ​ខ្មាស់អៀន ​ដែល​យក​គុនខ្មែរ​ទៅ​​ប្រឡូក​ប្រឡាក់​នឹង​គ្រឿងស្រវឹង​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ចំនួនពីរ​គឺ​ក្រសួង​ព័ត៌មាន ​និង​ក្រសួង​សុខាភិបាល ​នៅដើមសប្តាហ៍​នេះ​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រៀង​ៗ​ខ្លួន ​ទាក់ទង​ទៅនឹង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​និង​ការប្រើប្រាស់​គ្រឿងស្រវឹង​។ ​ក្រសួង​ទាំងពីរ​បាន​លើកឡើង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព ​និង​ហាមប្រាម​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ​ដោយ​ប្រើ​សកម្មភាព​ជំរុញ ​លើកទឹកចិត្ត ​ឬ​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យឈ្លក់​វង្វេង​នឹង​ការ​សេពគ្រឿង​ស្រវឹង ​ដើម្បី​ផ្សង​សំណាង​យករង្វាន់ ​និង​ពាក្យស្លោក​ដែលមាន​ចរិត​លើកទឹកចិត្ត​ហួសហេតុ​ជាដើម​។ ​លោក យង់ គឹមអេង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​បានគាំទ្រ​នូវ​ចំណាត់ការ​របស់​ក្រសួង​ពាក់ព័ន្ធ​ជុំវិញ​ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ដែល​មិនត្រឹមត្រូវ ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ជាមួយគ្នានេះ​លោក ក៏បាន​រិះគន់ការយក​គ្រឿងស្រវឹង​ទៅផ្សារភ្ជាប់​នឹងគុនខ្មែរ ​ខណៈ​ការផ្សព្វផ្សាយ​ប្រដាល់​គុនខ្មែរ ​ត្រូវគេ​មើលឃើញថា​រំពឹង​មួយភាគធំ​ទៅលើ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​។

។ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
។ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព © YKE
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ