អានតួអត្ថបទ
បទសម្ភាស

លោក នី សុខា៖ ខ្ញុំនៅមិនទាន់ជឿពីសមត្ថភាពនិងប្រសិទ្ធភាពរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១៥ មករា អង្គការសង្គមស៊ីវិលចំនួន ៤០ស្ថាប័នបានជួបប្រជុំជាមួយក្រសួងយុត្តិធម៌ដើម្បីនិយាយពីកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ នេះជាជំនួបលើកទី១ រវាងក្រុមសង្គមស៊ីវិល និងក្រសួងយុត្តិធម៌ បន្ទាប់ពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យចុះថ្ងៃទី២វិច្ឆិកាឆ្នាំ២០២៣។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៦មករានេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកសាទរចំពោះការបើកទ្វារទទួលស្វាគមន៍កិច្ចសហការរបស់អង្គការសង្គមស៊ីវិលសម្រាប់ដំណើរការពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ តែលោក នី សុខានៅមិនទាន់ជឿជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយនេះមានសមត្ថភាពដោះស្រាយវិវាទក្រៅតុលាការប្រកបដោយតម្លាភាពនិង ប្រសិទ្ធភាពទេ។

លោក នី សុខា៖ ខ្ញុំនៅមិនទាន់ជឿពីសមត្ថភាពនិងប្រសិទ្ធភាពរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
លោក នី សុខា៖ ខ្ញុំនៅមិនទាន់ជឿពីសមត្ថភាពនិងប្រសិទ្ធភាពរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ © Adhoc
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ