អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា ​ម៉ុង ឫទ្ធី​៖​ ការ​ផ្អាក​នាំចូល​សាច់បង្កក​រយៈពេល​៦​ខែ ​នឹង​ជួយ​ឲ្យ​ការ​ចិញ្ចឹម​ក្នុង​ស្រុក​ប្រសើរ​ឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ចុង​សប្តាហ៍​កន្លងទៅ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បានចេញ​សេចក្តីជូនដំណឹង​មួយ​សម្រេច​ផ្អាក​ការនាំចូល​ជាបណ្តោះអាសន្ន​នូវ​គ្រឿងក្នុង ​និង​បំណែក​សាច់បង្កក​ជាច្រើន​ប្រភេទ​រយៈពេល​៦​ខែ។ ​សេចក្តីសម្រេច​នេះ ​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី១២​ ខែ​មីនា​ រហូតដល់​ថ្ងៃទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤​។ ​អ្នកឧកញ៉ា ​ម៉ុង ឫទ្ធី ​ប្រធាន​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី ​គ្រុប ​និងជា​សហប្រធាន​វិស័យ​ឯកជន​ជាមួយ​រាជ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម ​បានថ្លែង​ថា​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​គឺជា​ការ​ឆ្លើយតប​នឹង​កង្វល់​របស់​កសិករ​ចិញ្ចឹម​សត្វ​នៅក្នុង​ស្រុក​។ តាម​ឧកញ៉ា ​ម៉ុង ឫទ្ធី ​ចំណាត់ការ​របស់​រដ្ឋ​ពេលនេះ ​នឹង​ធ្វើឲ្យ​វិស័យ​ចិញ្ចឹម​សត្វ​ក្នុងប្រទេស​កម្ពុជា​មានភាព​ប្រសើរ​ឡើង​។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ