អានតួអត្ថបទ
បទសម្ភាស

លោក យង់ គិមអេង៖ល្មមដល់ពេលដែលត្រូវបញ្ចប់ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបើកបររថយន្តក្រោមឥទ្ធិពលគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់សម្លាប់មនុស្ស និងរបួសកំពុងក្លាយជាបច្ចុប្បន្នភាពក្តៅគគុក។ គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៤នាក់ និងរបួសមួយចំនួននាពេលថ្មីៗនៅគល់ស្ពានឬស្សីកែវក្រុងភ្នំពេញជាសោកនាដកម្ម ដែលមហាជនកំពុងតាមដានមើលចំណាត់ការបន្តរបស់អាជ្ញាធរ។ ករណីនេះត្រូវគេទម្លាក់កំហុសលើកការទឹកចិត្តឲ្យមនុស្សងប់ងល់នឹងគ្រឿងស្រវឹងតាមរយៈការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកជាដំណោះស្រាយថា គេគួរតែមានយន្តការត្រួតពិនិត្យជាតិអាល់កុល ការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងការតម្លើងពន្ធលើគ្រឿងស្រវឹងជាដើម។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអះអាងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងគ្រឿងស្រវឹង។ នេះបើតាមលោក យង់ គិមអេងដែលបានជួបជជែកគ្នាជាមួយតំណាងក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២៣ មករានេះ។

។ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
។ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព © YKE
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ