អានតួអត្ថបទ
បទសម្ភាស

លោក ​ស៊ិន ចាន់សេរីវុត្ថា​៖ យើងរំពឹង​មាន​ជនជាតិចិន​ច្រើន​នឹងមក​កម្ពុជា​ក្រោយ​ចូលឆ្នាំចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយ​សប្តាហ៍​មុន​បុណ្យ​ចូលឆ្នាំ​ចិន ជនជាតិចិនដែលបានស្នាក់នៅបណ្តោះអាសន្ន និងបំរើការងារក្នុងប្រទេសកម្ពុជា​ រួមទាំងវិនិយោគិនផងបានចាកចេញពីកម្ពុជា​ទៅកាន់ប្រទេសចិន​ជាបន្តបន្ទាប់។ តែស្ថានភាពមួយ​នេះមិនដូចស្ថានភាពមុន និង​អំឡុងពេលនៃការឆ្លង​រាលដាលជំងឺកូវីដ-១៩​ទេ។ អំឡុងពេលវិបត្តិកូវីដ-១៩ មានជនជាតិ​ចិនតិចតួចបានត្រឡប់មក​កម្ពុជាវិញដើម្បី​បន្តការងារ​របស់ពួកគេ។ នៅក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុបារាំង RFI នៅថ្ងៃសុក្រ​ ទី០៩ ខែកុម្ភៈនេះ ​លោក ស៊ិន ចាន់សេរីវុត្ថា​ អ្នកនាំពាក្យ​អាកាសចរណ៍ស៊ីវិលកម្ពុជា​មានជំនឿថាជនជាតិចិន ​រួមនឹងទេសចរចិន​ច្រើននឹងចូលកម្ពុជា​នៅក្រោយ​បុណ្យចូលឆ្នាំចិន។​ តាមអ្នកនាំពាក្យរូបនេះ ​ព្រឹត្តិការណ៍ទំនាក់ទំនង​វប្បធម៌ប្រជាជន និង​ប្រជាជនរវាងចិន និង​កម្ពុជាកាលពីពេលថ្មីៗនេះ ក៏ជាផ្នែកមួយ​នៃ​ការទាក់ទាញទេសចរ​ចិនមក​កម្ពុជាដែរ។

លោក ស៊ិន ចាន់សេរីរដ្ឋា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អំឡុងពេលសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី
លោក ស៊ិន ចាន់សេរីរដ្ឋា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អំឡុងពេលសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ