អានតួអត្ថបទ
បទសម្ភាស

លោក​ ឡុង កុសល​៖​ការ​បង្កើត​ផ្លូវ​ក្នុង​ព្រៃ​ធម្មជាតិ​តំបន់​អង្គរ​នឹង​ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្លូវ​ថ្មើរជើង​ក្នុងព្រៃ​ធម្មជាតិ​តំបន់អង្គរ​ចំងាយជាង​៨​គីឡូម៉ែត្រ​ ដែល​អាជ្ញាធរជាតិ​អប្សរា​កំពុង​ស្ថាបនា​ពេលនេះ​ នឹងត្រូវ​ដាក់ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​ ៦ខែ​ខាងមុខ​។ ​នៅក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅថ្ងៃ​ពុធ ​ទី១៤ ​ខែ​កុម្ភៈ​នេះ ​លោក ​ឡុង កុសល ​អគ្គនាយក​រង ​និងជា​អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​អប្សរា​បានថ្លែង​ឲ្យដឹង​ថា ​ការ​បង្កើត​ផ្លូវព្រៃ​ធម្មជាតិ​តំបន់អង្គរ​នឹង​ទទួលបាន​ការ​គាំទ្រ​បន្ថែមទៀត​ពីសំណាក់​ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​។ តាម​លោក ​ឡុង កុសល ​បច្ចុប្បន្ន​ភ្ញៀវទេសចរ​ទាំងជាតិ ​និង​បរទេស​មាន​និន្នាការ​ទស្សនា​តំបន់​អង្គរ​ដោយថ្មើរ​ជើង ​ឬ​ជិះកង់​ដោយ​ផ្សារភ្ជាប់​ធម្មជាតិ ​ព្រៃព្រឹក្សា ​និង​បរិស្ថាន​។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ