អានតួអត្ថបទ
បទសម្ភាស

លោក ​ឃួង ស្រេង​៖​មិនមាន​ការ​ស៊ុមគ្រលុំ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ចាប់តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ពោលគឺ​១ថ្ងៃ​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បានចេញ​បទបញ្ជាឲ្យ​អភិបាល​រាជធានី​ ខេត្ត​ទាំង​អស់ ត្រួតពិនិត្យ​ជាបន្ទាន់​លើទីតាំង​ល្បែង​ផ្សងសំណាង​នៅទូទាំង​ប្រទេស​។ ​ក្នុងបទ​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​សុក្រ ​ទី​១៦ ​ខែកុម្ភៈ​នេះ ​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា ​សមត្ថកិច្ច​របស់លោក​បានអនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​១០០%​ហើយ​។ ​ជាមួយគ្នានេះ ​លោក​អភិបាលក៏បាន​ច្រានចោល​នូវការ​លើកឡើង​នានា​ដែលថា ​ល្បែងស៊ីសង​ខុសច្បាប់​មួយចំនួន​អាចដំណើរការ​ទៅបាន​កន្លងមក​ដោយមាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © PPM
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ