អានតួអត្ថបទ
បទសម្ភាស

លោក ​ប៉ាត មុន្នី​៖ ​គណបក្ស​ជំនាន់ថ្មី​នឹង​គិតគូរ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា​កន្លងទៅ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ ​«គណបក្ស​ជំនាន់ថ្មី​» នៅក្នុងបញ្ជី​គណបក្ស​នយោបាយ។ ​នៅក្នុង​កិច្ច​សម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃ​សុក្រ ​ទី​១៩ ខែ​មេសានេះ​ លោក ​ប៉ាត មុន្នី ​ស្ថាបនិក​គណបក្ស​ជំនាន់ថ្មី​បាន​អះអាងថា ​ការ​បង្កើត​គណបក្ស​ជំនាន់ថ្មី​នេះឡើង​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណង​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម​ពិតប្រាកដ​។ ​តាមស្ថាបនិក​គណបក្ស​រូបនេះ​ដដែល ​ធនធាន​សម្រាប់​ដំណើរការ​គណបក្ស​គឺ​បានមកពី​ការចូលរួម​ពី​សំណាក់​សមាជិក ​និង​ការ​គាំទ្រពី​ប្រជាពលរដ្ឋ​៕

លោក ប៉ាត មុន្នី ស្ថាបនិកគណបក្សជំនាន់ថ្មី
លោក ប៉ាត មុន្នី ស្ថាបនិកគណបក្សជំនាន់ថ្មី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ