អានតួអត្ថបទ
បទសម្ភាស

លោកមាស សុភ័ណ្ឌ៖អ្នកកាសែតដែលបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺកូវីដនឹងប្រឈមចំពោះមុខច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​មាស សុភ័ណ្ឌ ​ដែលជាអ្នកនាំពាក្យ​ក្រសួងព័ត៌មាន​កម្ពុជា។ ​នៅរាត្រីនេះ ​លោកមាស សុភ័ណ្ឌ ​បានចូលខ្លួន​មកឆ្លើយតប​នឹងរបាយការណ៍​ប្រចាំឆ្នាំ​២០២០​ស្តីពី​ស្ថានភាព​អ្នកសារព័ត៌មាន​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា​ ខេមបូចា។ ​សម្រាប់លោក​មាស សុភ័ណ្ឌ ​ការលើកឡើង​របស់​ខេមបូចា ​គឺមិនឆ្លុះបញ្ចាំង​នឹងស្ថានភាព​ជាក់ស្តែងៗ​ដែលអ្នកនាំពាក្យ​រូបនេះ​អះអាងថា ​អ្នកសារព័ត៌មាន​នៅកម្ពុជា​មានសិទ្ធិសេរីភាព​ពេញលេញ​ក្នុងការអនុវត្ត​ការងារ​របស់ខ្លួន​។ ​ចំពោះ​បញ្ហាប្រឌិត​ព័ត៌មានក្លែងក្លាយ​ពាក់ព័ន្ធ​នឹងជំងឺ​កូវីដ១៩​ ក៏ដូចជា​បញ្ហាវ៉ាក់សាំងវិញ​ លោក​មាស សុភ័ណ្ឌ ​បានព្រមានថា ​អង្គការ​សារព័ត៌មាន​ណាដែលជាប់ពាក់ព័ន្ធ​នឹងត្រូវ​ដកហូត​អាជ្ញាបណ្ណ ​រីឯអ្នកសារព័ត៌មាន​នឹងប្រឈម​ចំពោះមុខច្បាប់​ជាធរមាន​របស់កម្ពុជា​។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ