អានតួអត្ថបទ
បទសម្ភាស

លោក នុត សវនា៖ ការដោះលែងអ្នកទោសឲ្យនៅក្រៅឃុំបណ្តោះអាសន្នត្រូវបានពិចារណាជាជម្រើសចំពោះពន្ធនាគារ ដែលប្រឈមនឹងការឆ្លងកូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរខេត្តកណ្តាលបានរកឃើញថាមានការឆ្លងជំងឺកូវីដ-១៩ជាង១០០នាក់ នៅក្នុងពន្ធនាគារ ខេត្តកាលពីម្សិលមិញ។ គឺជាពន្ធនាគារទី៣ហើយ ដែលជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតចូលទៅដល់អ្នកជាប់ឃុំ បន្ទាប់ពីពន្ធនាគារនៅភ្នំពេញ និងនៅខេត្តព្រះសីហនុ។ ប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារដូចនេះ អ្នកទោសប្រមាណ២០០នាក់ នៅខេត្តព្រះសីហនុ ដែលមានកំរិតទោសនៅសល់ក្រោម៣ខែ កាលពីពេលថ្មីៗនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងថា ខាងសមត្ថកិច្ចរបស់លោក រង់ចាំតែការសម្រេចរបស់ក្រសួងយុត្តិធម៌ និងតុលាការទេ នឹងអាលរៀបចំបញ្ជីឈ្មោះដោះលែង ដោយលោកលើកឡើងថា នេះគឺជាជម្រើសមួយ ដើម្បីដោះស្រាយការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ