អានតួអត្ថបទ
បទសម្ភាស

លោកស្រី Eva Nguyen Binh៖ «ខ្ញុំនឹងចាកចេញពីកម្ពុជា ដោយភាពរំជួលចិត្ត»

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​ Eva Nguyen Binh​ ឯកអគ្គរដ្ឋទូត​បារាំងប្រចាំ​នៅកម្ពុជា ​នឹងត្រូវបញ្ចប់​បេសកកម្ម​ការទូត​របស់លោកស្រីហើយ ​នៅចុងខែមិថុនា ​ឆ្នាំ២០២១នេះ ​ក្រោយចំណាយពេល៤ឆ្នាំ​ តំណាងឲ្យ​រដ្ឋាភិបាលបារាំង​នៅលើទឹកដីអង្គរ​ដ៏បវ​រ។ ប៉ុន្មានថ្ងៃ ​មុនការចាកចេញ​ លោកស្រី ​Eva Nguyen Binh ​ថ្លែងប្រាប់វិទ្យុបារាំង​ RFI​ ថា លោកស្រី​បានបន្សល់ទុក​នូវសមិទ្ធផលជាច្រើន​ នៅក្នុងប្រទេសកម្ពុជា​ ក្នុងនោះមាន​ លទ្ធផល​ជាវិជ្ជមាននៃវិស័យ​នយោបាយ​ និងទំនាក់ទំនងទ្វេភាគី ​វិស័យសេដ្ឋកិច្ច​ វប្បធម៌​ ការអប់រំ​ និងការជួយជ្រោមជ្រែង​ដល់វិស័យ​ជាច្រើនទៀត​ រួមទាំងសហគមន៍​បារាំងនៅកម្ពុជាផងដែរ​។​ អ្វីដែលលោកស្រីឯកអគ្គរដ្ឋ​ទូតមិនអាចបំភ្លេចបាននោះគឺ ​អនុស្សាវរីយ៍នៃការចាកចេញ​ពីប្រទេសកម្ពុជាប្រកប​ដោយការរំជួលចិត្ត​ ដោយលោកស្រីពោលថា ​កម្ពុជាមិនបានទុកឲ្យលោក​ស្រីឯកោនោះទេ។​

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Phearak/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ