អានតួអត្ថបទ
បទសម្ភាស

លោកគង់ ពុទ្ធិកា៖កម្ពុជាចាយ១ឆ្នាំ៣លានដុល្លារថែរក្សា និងកែលម្អប្រាសាទព្រះវិហារត្រៀមទទួលភ្ញៀវទេសចរឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី០៧ ​ខែកក្កដា ​ឆ្នាំ២០០៨-​ថ្ងៃទី០៧ ​ខែកក្កដា ​ឆ្នាំ២០២១​នេះ គឺជាខួប១៣​ឆ្នាំនៃការដាក់​បញ្ចូលប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជីបេតិកភ័ណ្ឌ​ពិភពលោក​។​ ដូច្នេះ ​នៅរាត្រីនេះ​ លោកគង់ ពុទ្ធិកា ​អគ្គនាយក​អាជ្ញាធរ​ព្រះវិហារ​ គឺជាភ្ញៀវប្រចាំថ្ងៃ​របស់យើង​។​ លោកគង់ ពុទ្ធិកា ​បានរំឮក​ឡើងវិញ​ពីដំណើរការ​ដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុងបញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​ និងការថែទាំ​ និងកែ​លម្អរយៈ​ពេល១៣ឆ្នាំ​មកនេះ។​ បើតាមលោក​គង់ ពុទ្ធិកា ​នៅក្នុង១ឆ្នាំៗ​ រដ្ឋាភិបាល​កម្ពុជាបានចាយ​លុយ៣លានដុល្លារ​អាមេរិក​ ដើម្បី​ការងារ​ថែរក្សា​ និងកែលម្អ​ប្រាសាទ​ព្រះវិហារ​សម្រាប់ត្រៀម​ទទួលភ្ញៀវ​ទេសចរជាតិ​ និងអន្តរជាតិ​ឡើងវិញ​ ក្រោយស្ថានភាព​កូវីដ១៩បាន​ធូរស្រាលខ្លាំង​។

លោកគង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរព្រះវិហារ
លោកគង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរព្រះវិហារ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ