អានតួអត្ថបទ
បទសម្ភាស

លោក អ៊ឹម សុខរិទ្ធី៖ «អង្គរវត្ត​» ទោះ​ចម្លង​ថ្មី​ ក៏​គ្មាន​តម្លៃ​ស្មើ «អង្គរ​វត្ត​ច្បាប់​ដើម»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញ​មួយ​សប្ដាហ៍​នេះ សំណុំ​រឿង​សំណង់​ប្រាសាទ​នៅ​ប្រទេស​ថៃ បន្ត​ស្ថិត​ជា​បច្ចុប្បន្នភាព​។ ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដោយ​យល់​ថា ប្លង់​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​របស់​ថៃ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ប្លង់​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​។ អ៊ឹម រចនា បាន​ឆ្លៀត​ឱកាស​នេះ សាកសួរ​ទៅ​កាន់​បុរាណ​វិទូ ​លោក អ៊ឹម សុខរិទ្ធី អំពី​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរ​វត្ត ដែល​សាងសង់​ឡើង​នៅ​ដើម​សតវត្ស​ទី​១២​។ លោក អ៊ឹម សុខរិទ្ធី ពន្យល់​ថា ប្រាសាទ​អង្គរ​វត្ត មាន​លក្ខណៈ​ពិសេស​ណាស់ ទាំង​ក្នុង​ផ្នែកវិទ្យាសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម តារាសាស្ត្រ និង​វិស្វកម្ម​។ លោក​ថា ការ​ចម្លង​ប្រាសាទ​អង្គរ​វត្តក្នុង​សម័យ​ថ្មី​នេះ អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​របស់​នោះ គ្មាន​តម្លៃ​ស្មើ​នឹង​អង្គរ​វត្ត​របស់​ខ្មែរ​ឡើយ​។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ © អាជ្ញាធរជាតិ​អប្សរា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ