អានតួអត្ថបទ
បទសម្ភាស

លោកច្រឹក សុខនីម៖ ការងើបយឺតនៃវិស័យអចលនទ្រព្យមិនអាចបង្កជាវិបត្តិក្ស័យធននិងវិបត្តិទីផ្សារអចលនទ្រព្យកម្ពុជាទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាលកម្ពុជា​ តាមរយៈ​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានព្យាករថា​វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជានៅឆ្នាំក្រោយនេះ​នឹងបន្តងើបឡើងវិញក្នុងល្បឿនយឺត។ ងើបក្នុងល្បឿនយឺត​ បើទោះបីជា​កម្ពុជា​​​អះអាងថាកំពុងត្រៀមបើកសកម្មភាព​សេដ្ឋកិច្ច​ស្ទើតែទាំងស្រុង។ លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ​ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះមើលឃើញថា​​​​ បញ្ហា​នៃ​​ការងើបឡើងវិញ​យឺត​​​នៃវិស័យ​​សំណង់និងអចលនទ្រព្យនៅកម្ពុជានេះ មិនអាចធ្វើអោយកម្ពុជាជួប​​វិបត្តិក្ស័យធននិងវិបត្តិនៅលើទីផ្សារ​អចលនទ្រព្យនោះទេ។ ​ការយល់ឃើញរបស់​អ្នកជំនាញ​អចលនទ្រព្យ​រូបនេះ ដោយយោងទៅលើតម្លៃអចលនទ្រព្យនៅរក្សាតម្លៃបាន​ដូចពេល​មុន​។ សូមស្តាប់បទសម្ភាសន៍​ទាំងស្រុងដូចតទៅ៖

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃនិ​ងភ្នាក់ងារ​អចលនវត្ថុ
លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃនិ​ងភ្នាក់ងារ​អចលនវត្ថុ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ