អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖ ពហុកីឡដ្ឋានថ្មីនេះ មានសារៈសំខាន់ណាស់នៅក្នុងវិស័យសេដ្ឋកិច្ចសង្គម និងការទូត លើឆាកអន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​នឹង​សម្ពោធ​ពហុកីឡដ្ឋាន​ដ៏​ទំនើប​មួយ​នៅថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដែលជា​ជំនួយ​របស់​ប្រទេសចិន​អស់ទឹកប្រាក់​ប្រមាណ ​១៦០​លាន​ដុល្លារ​។ ​ពិធី​សម្ពោធ​នេះ ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​ដោយមាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ជាង​   ១៧ ០០០ ​នាក់​។ ​កម្មវិធី​សំខាន់​ៗ​នៅថ្ងៃ​ស្អែក​នេះ ​មាន​ចំនួន​៣​គឺ ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ពហុកីឡដ្ឋាន​ថ្មី​ផង​ ការ​រាប់​ថយក្រោយ​៥០២​ថ្ងៃ​ឆ្ពោះទៅ​ស៊ីហ្គេម​ផង ​និង​ជា​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ស៊ីហ្គេមឆ្នាំ​២០២៣​ផង​។ ​លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ថ្លែងឲ្យដឹង​ថា​ពហុកីឡដ្ឋាន​ថ្មី​នេះ នឹង​ផ្តល់​ផល​ចំណេញ​ធំធេង​​ដល់​កម្ពុជា​ទាំង​សេដ្ឋកិច្ច​សង្គម ​និង​នយោបាយ​លើឆាក​​អន្តរជាតិ​​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ