អានតួអត្ថបទ
បទសម្ភាស

លោក មាស សុខសេនសាន៖ វិស័យឧស្សាហកម្មកើន ៨,៤% ដើរតួសំខាន់ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់៥,៦% ក្នុងឆ្នាំ២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធនាគារ​ពិភពលោក ​World Bank​ ក៏ដូច​ជាធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB ​សុទ្ធ​តែ​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​ជាវិជ្ជមាន​នៅឆ្នាំ​២០២២​នេះ ​និង​ឆ្នាំ​២០២៣​ខាងមុខ។​ ធនាគារ​ពិភពលោក​ថាសេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២២​ មាន​កំណើន ​៤,៥%​ រីឯធនាគារ​អភិវឌ្ឍន៍​អាស៊ីថាមាន​កំណើន ​៥,៣% ​ហើយនឹង​កើនដល់​ ៦,៥% ​នៅឆ្នាំ២០២៣។ ​ការព្យាករណ៍​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិធំ​ៗទំាង​ពីនេះ ​ត្រូវបាន​សាទរដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា ​ខណៈដែលការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចមានលក្ខណៈប្រហាក់ប្រហែលគ្នា។ នេះបើតាមលោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកថាកម្ពុជាព្យាករថាសេដ្ឋកិច្ចកម្ពុជាមានកំណើន ៥,៦% នៅឆ្នាំ២០២២ ឆ្នាំ២០២៣ កើនក្នុងរង្វង់ ៦,៧% និងឆ្នាំ ២០២៤ អាចនឹងលោតដល់រង្វង់ ៧,២% ហើយវិស័យឧស្សាហកម្មដើរតួនាទីសំខាន់ជាងគេក្នុងការរុញកំណើនសេដ្ឋកិច្ចនេះ។

លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ