អានតួអត្ថបទ
បទសម្ភាស

លោកបណ្ឌិត យង់ សាំងកុមារ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញប៉ះពាល់ដល់តម្លៃរដ្ឋសភា និងគ្មានភាពចាំបាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិរួមគ្នាមួយទៅកាន់រដ្ឋសភាជាតិ ជុំវិញគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់គណបក្សកាន់អំណាច។ លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងថា ការដាក់ញត្តិរួមគ្នារបស់គណបក្សទាំង៤នៅពេលនេះ គឺដើម្បីឲ្យរដ្ឋសភាពិចារណាឡើងវិញបញ្ឈប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំង៨មាត្រា។ តាមលោកបណ្ឌិត ការធ្វើវិសោធនរដ្ឋធម្មនុញ្ញនេះ គឺប៉ះពាល់យ៉ាងខ្លាំងទៅដល់តម្លៃនិងអំណាចរបស់រដ្ឋសភា និងមិនមានភាពចាំបាច់ណាមួយដែលគួរធ្វើឡើយ។

លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ