អានតួអត្ថបទ
បទសម្ភាស

លោក ណុប វី៖ ករណីឃាត់ខ្លួនអ្នកសារព័ត៌មាន អាចប៉ះពាល់មុខមាត់ប្រទេស ខណៈកម្ពុជាកំពុងទទួលដំណើរទស្សនៈកិច្ចមន្ត្រីសិទ្ធិមនុស្សUN

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​សារ​ព័ត៌មានវីអូឌី(VOD)៥​នាក់ និង​​ក្រុម​យុវជន​ខ្មែរថាវរៈ៤នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តតាកែវ​ឃាត់​ខ្លួន​ពេល​ចុះ​ថតរូប និងយកព័ត៌មាន នៅ​បរិវេណ​ភ្នំ​តាម៉ៅ កាលពីថ្ងៃទី ១៦ ខែសីហា និងដោះលែង​វិញ បន្ទាប់​ពីឃាត់សួរនាំជាច្រើន​ម៉ោង។ លោក ណុប វី​ នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(CamboJA) បានចាត់ទុកព្រឹត្តិការណ៍ខាងលើនេះថា អាចប៉ះពាល់ចំពោះមុខមាត់ប្រទេស ខណៈកម្ពុជាកំពុងទទួលដំណើរទស្សនៈកិច្ចរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់UN និងសមាជិកសភាអាមេរិក។ លោក ណុប វី មានការព្រួយបារម្ភចំពោះឥរិយាបទរបស់អាជ្ញាធរមកលើអ្នកសារព័ត៌មាន និងទទូចឲ្យមានការពិនិត្យចំពោះករណីខាងលើ ធ្វើយ៉ាងណាកុំឲ្យកើតឡើងទៀត។

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA)
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ