អានតួអត្ថបទ
បទសម្ភាស

លោក ហង់ជួន ណារ៉ុន៖ ដេប៉ាតឺម៉ង់សិក្សាវៀតណាម ផ្តោតលើទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច មិនមែនគ្រាន់តែរៀនភាសាវៀតណាមមួយមុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងអប់រំ​ យុវជន​ និងកីឡា​ បាន​ឯកភាព​នឹង​សំណើរបស់វៀតណាម ក្នុងការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម ដែលដាក់ក្រោមវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ បានបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម គឺមានសារៈសំខាន់សម្រាប់និស្សិតកម្ពុជា ចេះស្វែងយល់ពីបញ្ហាផ្សេងៗប្រទេសជិតខាង រួមទាំងប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។ តាមលោក ហង់ជួន ណារ៉ុន ដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ គឺបង្កើតឡើងសម្រាប់អ្នកដែលចង់ស្វែងយល់ និងធ្វើការក្នុងក្រុមហ៊ុនវៀតណាម មិនមែនជាការបង្ខំឲ្យនិសិត្សទាំងអស់រៀននោះទេ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ