អានតួអត្ថបទ
បទសម្ភាស

លោក មាស សុភ័ណ្ឌ៖ ក្រសួងនឹងតាមដានការផ្សាយរបស់អង្គភាពសារព័ត៌មាន ជុំវិញការគោរពច្បាប់និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យក្រសួងព័ត៌មានចាត់វិធានការដកអាជ្ញាបណ្ណសារព័ត៌មានណា ដែលមានការជេរប្រមាថ។ បទបញ្ជារបស់នាយករដ្ឋមន្ត្រីដូច្នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណពីសារព័ត៌មាន sbtpost របស់លោកសាន្ត ប៊ុនធឿន ពាក់ព័ន្ធនឹងទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងប្រាប់វិទ្យុ RFI ថាជាវិធានការ ក្រសួងនឹងពិនិត្យតាមដានការផ្សព្វផ្សាយក៏ដូចជាការធ្វើអត្ថាធិប្បាយរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននានា ថាតើមានការអនុលោមទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែរ ឬយ៉ាងណា។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ