អានតួអត្ថបទ
បទសម្ភាស

លោក ឃឹម ហ្វីណង់៖ ស្ថាប័នពាក់ព័ន្ធនឹងប្រឹងប្រែងជួយឲ្យពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក រស់នៅបានសុខស្រួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី នៃខេត្ត​សៀមរាប​។ អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរនៃ​ក្រសួង​​ពាក់ព័ន្ធគ្រប់​លំដាប់​ថ្នាក់ កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក នៃ​ស្រុក​បន្ទាយ​ស្រី​ សម្រាប់​ពលរដ្ឋ​ដែល​យល់​ព្រមរុះ​រើ​សំណង់​ខុស​ច្បាប់​ចេញ​ពី​តំបន់​រមនីយដ្ឋាន​អង្គរ។ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី លើក​ឡើង​ថា ការងារ​ដែល​ត្រូវ​ធ្វើ​មាន​ច្រើន និង​ទាមទារ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ តែ​លោក​មាន​ជំនឿ​ថា ក្រុមការងារ​តម្រង់​ទិស​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្ដ្រី ជា សុផារ៉ា និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹង​ប្រែង​ធានា​ឲ្យ​បាន​ថា ប្រជាជន​ដែល​រស់​នៅ​ភូមិ​ធម្មជាតិ​រុន​តាឯក រស់​នៅ​បាន​សុខ​ស្រួល ទាំង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ