អានតួអត្ថបទ
បទសម្ភាស

លោក ព្រហ្ម វិចិត្រអក្ខរា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញញឹកញយ បានជួយកម្ពុជាឈានទៅរកការពង្រឹងនីតិរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៩ខែកញ្ញា២០២២នេះ ជាខួបលើកទី២៩ឆ្នាំនៃការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពជា។ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ បានគូសបញ្ជាក់ថា ២៩ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានរួមចំណែកអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺស្ថេរភាព សន្តិភាព និងសេដ្ឋកិច្ច។ លើសពីនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើកកន្លងមកនេះ លោក ព្រហ្ម​ វិចិត្រអក្ខរា លើកឡើងថា ជាការវិវត្តន៍សម្រាប់ស្ថានភាពកម្ពុជាឈានទៅរកនីតិរដ្ឋ។ ឆ្លើយតបទៅនឹងមតិរិះគន់ថា រយៈពេល២៩ឆ្នាំ តែច្បាប់កំពូលកម្ពុជាត្រូវបានសើរើរហូតដល់១០លើក លោកបានគូសបញ្ជាក់ថា ជាគោលការណ៍ គឺ រដ្ឋធម្មនុញ្ញអាចសើរើបាន ដើម្បីសម្របទៅនឹងស្ថានភាពវិវត្តន៍ជាប្រចាំចុងក្រោយ។

លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ