អានតួអត្ថបទ
បទសម្ភាស

កញ្ញា ឈឹម ស៊ីថរ៖ ទោះបីចុងក្រោយសល់ប៉ុន្មាន ក៏ក្រុមកម្មករតវ៉ាណាហ្គាវើលដ៍នៅបន្តទាមទារសំឡេងសហជីព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃពុធនេះ ក្រុមសហជីពតំណាងកម្មករតវ៉ាវិវាទណាហ្គាវើលដ៍ បានធ្វើសន្និសីទរួមគ្នាជាមួយក្រុមសហព័ន្ធ សហជីព សមាគម សង្គមស៊ីវិល ដើម្បីបញ្ជាក់ពីជំហរក្នុងការបន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយមកជាង៩ខែ។ កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍ បានបញ្ជាក់ថា ជាជំហានដំបូង ក្រុមកម្មករគ្រោងរៀបចំវេទិកាសាធារណៈ ដោយអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ មកជជែករកដំណោះស្រាយដែលជាប់គាំង។ តាមកញ្ញា ឈឹម ស៊ីថរ ទោះពេលនេះនៅសេសសល់តែកម្មករជាង១៣០នាក់ ដែលទាមទារចូលធ្វើការវិញ ក៏ក្រុមកម្មករមិនបោះបង់ការទាមទារសិទ្ធិរបស់ពួកគេ ដើម្បីឲ្យមានសហជីពតំណាង។

កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍
កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ