អានតួអត្ថបទ
បទសម្ភាស

មេធាវី ថាការទុកពេល២ខែសម្រាប់ធ្វើសេចក្តីសន្និដ្ឋាន នឹងប៉ះពាល់បន្ថែមទៀតដល់សិទ្ធិនយោបាយលោក កឹម សុខា តែមេធាវីរដ្ឋាភិបាល ថាជាពេលសមស្រប

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩តុលានេះ បានបើកសវនាការជាថ្មីក្នុងសំណុំរឿងគប់គិតបរទេស របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ជាសវនាការលើកទី៦២ តុលាការបានឈានទៅបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលឲ្យភាគីទាំងសងខាង ចំនួន២ខែ ដើម្បីរៀបចំសេចក្តីសន្និដ្ឋានរៀងៗខ្លួន។ លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា លើកឡើងថា ការទុកពេលដល់២ខែ នឹងធ្វើឲ្យប៉ះពាល់បន្តទៀតដល់សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា ដោយក្រុមមេធាវីរបស់លោក បានស្នើតុលាការទុកពេលតែ២សប្តាហ៍ សម្រាប់ការធ្វើសេចក្តីសន្និដ្ឋាន។ ក៏ប៉ុន្តែសម្រាប់លោក គី តិច មេធាវីរដ្ឋាភិបាល វិញយល់ថា រយៈពេល២ខែ ជាពេលសមស្របមួយ សម្រាប់ការរៀបចំសេចក្តីសន្និដ្ឋានមួយដែលម៉ត់ចត់។

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ