អានតួអត្ថបទ
បទសម្ភាស

អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ការយកលេសថាខ្វះសាច់ជ្រូកដើម្បីបាននាំចូល ពេលនេះត្រូវបានដោះស្រាយ ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្លែងនៅក្នុងសិក្ខាសាលារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាសហប្រធានវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផ្នែកកសិកម្ម បានរំលឹកថាកន្លងមកអ្នកដែលចង់នាំចូលជ្រូកពីប្រទេសជិតខាងតែងយកលេសថាខ្វះសាច់ជ្រូកនៅក្នុងស្រុក។ បញ្ហានេះតែងមានភាពចម្រូងចម្រាសគ្នាឥតឈប់ឈររវាងអ្នកចិញ្ចឹមក្នុងស្រុក និងក្រុមហ៊ុននាំចូល។ ក៏ប៉ុន្តែអ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា បញ្ហានេះត្រូវបានដោះស្រាយអស់ហើយ ខណៈដែលតម្លៃជ្រូកនាំចូលពេលនេះថ្លៃជាងតម្លៃជ្រូកចិញ្ចឹមក្នុងស្រុក។ ទោះយ៉ាងណាតាមអ្នកឧកញ៉ា ការនាំចូលជ្រូកពីប្រទេសជិតខាងនៅតែបន្តមាន អាចថាជាប្រភេទជ្រូកឈឺ តម្លៃថោក ត្រូវគេលួចនាំចូល ហើយបញ្ហានេះលោកថាមិនអាចបន្ទោសអ្នកណាបានទេ ដោយសារព្រំដែនកម្ពុជានិងប្រទេសជិតខាងធំ ហើយមន្ត្រីមានសមត្ថកិច្ចមានចំនួនតិចតួច។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាសហប្រធានវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផ្នែកកសិកម្ម
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាសហប្រធានវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផ្នែកកសិកម្ម © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ