អានតួអត្ថបទ
បទសម្ភាស

លោក រ៉ុង ឈុន៖ ការរារាំងមិនឲ្យលោកទៅប្រជុំនៅអូស្ត្រាលីគឺមានលក្ខណៈនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាពសហជីពកម្ពុជា(CCU) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែល​សាលាដំបូងរាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន​ ប្រធានសហភាពសហជីពកម្ពុជា បានទៅ​ចូលរួម​សមាជ​លើក​ទី០៥ របស់​សហភាព​សហជីព​អន្តរជាតិ (ITUC) ដែល​គ្រោង​ធ្វើឡើងចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ទី២២ វិច្ឆិកា នៅ​ប្រទេស​អូស្ត្រាលី។ លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ បានហៅការរារាំងរូបលោកមិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេសពេលនេះ គឺជាការបំបិទសិទ្ធិសេរីភាពសហជីព និងជាកាយវិការអសីលធម៌ មានរបៀបវារៈជានយោបាយច្រើនជាងច្បាប់។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ