អានតួអត្ថបទ
បទសម្ភាស

កញ្ញា ឈឹម ស៊ីថរ៖ ក្រុមអ្នកតវ៉ាណាហ្គាវើលដ៍រក្សាជំហរកូដកម្មពេលប្រជុំអាស៊ាន ទោះអាជ្ញាធរព្រមានប្រើវិធានការច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​កញ្ញា ​ឈឹម ស៊ីថរ​ សហជីព​តំណាង​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​ សាលា​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី០៥​វិច្ឆិកា​ បាន​ចេញ​បម្រាម​មិន​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ចេញ​ធ្វើ​កូដកម្ម​ នៅ​អំឡុង​ពេល​បុណ្យ​អុំទូក​ និង​ពេល​កម្ពុជា​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ ការ​ហាមប្រាម​ ធ្វើ​ឡើង​ដើម្បី​ធានា​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​ទីក្រុង​ភ្នំពេញ។​ កញ្ញា ​ឈឹម ស៊ីថរ​ សហជីព​តំណាង​កម្មករ​ណាហ្គាវើលដ៍​ បញ្ជាក់​ថា ​ក្រុម​កម្មករ​នៅ​តែ​រក្សា​ជំហរ​ចេញ​ធ្វើ​កូដកម្ម​ ទោះ​អាជ្ញាធរ​ព្រមាន​ប្រើប្រាស់​វិធានការ​ច្បាប់​ក៏​ដោយ។​ បើ​តាម​កញ្ញា ​ឈឹម ស៊ីថរ​ អាជ្ញាធរ​មិន​គួរ​រារាំង​ការ​ធ្វើ​កូដកម្ម​នេះ​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​ ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល។​

កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករក្រុមហ៊ុនណាហ្គាវើលដ៍
កញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ