អានតួអត្ថបទ
បទសម្ភាស

លោកស្រី ភឿង សកុណា៖ «ខ្ញុំអាចនិយាយដោយមិនសង្ស័យថា «អង្គរ» ជាដួងព្រលឹងរបស់ជាតិខ្មែរគ្រប់ៗរូប»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ធ្នូខាងមុខ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំពិធីបុណ្យ «រំលឹកគុណអង្គរ» ដែលនឹងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំលឹកគុណបុព្វបុរសខ្មែរ ដែលបានបន្សល់មរតកដ៏អស្ចារ្យដល់ខ្មែរជំនាន់ក្រោយ។ ម្យ៉ាងវិញទៀត ក៏ជាការបំផុសស្មារតីប្រជាជាតិខ្មែរ ឲ្យខិតខំថែរក្សាតម្លៃបេតិកភណ្ឌជាតិឲ្យបានផុសផុល។ បើតាមលោកស្រី ភឿង សកុណា ពាក្យថា «អង្គរ» មានអត្ថន័យធំធេងណាស់ក្នុងទឹកចិត្តប្រជាពលរដ្ឋខ្មែរ ព្រោះ «អង្គរ» ជាដួងព្រលឹងរបស់ជាតិខ្មែរគ្រប់ៗរូប។ 

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ