អានតួអត្ថបទ
បទសម្ភាស

លោក ជីវ សុងហាក់៖ តុលាការពាណិជ្ជកម្ម ជាតុលាការមាននីតិវិធីពិសេស ក្នុងការជម្រះក្តីចាយពេលខ្លី និងតម្លាភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ជីវ សុងហាក់​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។​ ក្រសួង​យុត្តិធម៌​ កាល​ពី​ថ្ងៃទី២៩​វិច្ឆិកា ​បាន​បើក​សិក្ខាសាលា​មួយ​អំពី ​ការ​បង្កើត​និង​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​នឹង​អាច​លេច​រូបរាង​នៅ​ឆ្នាំ២០២៣​ខាង​មុខ។​ បើ​ទោះ​ជា​អាច​លេច​រូបរាង​នៅ​ឆ្នាំ២០២៣​ក្តី​ តែ​លោក​ ជីវ សុងហាក់ ​បញ្ជាក់​ថា​ ដំណើរការ​របស់​តុលាការ​ពាណិជ្ជកម្ម​ទាំង​ស្រុង​ ក្នុង​ការ​ជំនុំ​ជម្រះក្តី​ នឹង​អាច​ចាប់​ផ្តើម​នៅ​ឆ្នាំ២០២៤។​ បើ​តាម​លោក​ ជីវ សុងហាក់​ តុលាការ​ពាណិជ្ជកម្ម​ គឺ​ជា​តុលាការ​មាន​នីតិវិធី​ពិសេស​ ក្នុង​ការ​ជម្រះ​វិវាទ​ពាណិជ្ជកម្ម​ ដោយ​ប្រើប្រាស់​ពេល​វេលា​ខ្លី ​និង​ធានាបាននូវតម្លាភាព។

លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌
លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ