អានតួអត្ថបទ
បទសម្ភាស

លោក ឌី ថេហូយ៉ា៖ ពលករខ្មែរកំពុងប្រឈមនឹងការខ្វះខាតឯកសារស្របច្បាប់ នៅក្រោយវិបត្តិកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សង់ត្រាល់ ​នៅ​ថ្ងៃអាទិត្យ​នេះ​ បាន​រៀបចំ​ទិវា​អ្នក​ចំណាកស្រុក​អន្តរជាតិ​លើកទី២៣​ នៅ​ក្រោម​ប្រធានបទ​ «ផ្តល់​ភាព​ស្រប​ច្បាប់ ​និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក​ក្រោយ​វិបត្តិ​កូវីដ១៩។​ លោក​ ឌី ថេហូយ៉ា ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​ បញ្ជាក់​ថា ​ទិវា​មួយ​នេះ ​មាន​សារ​សំខាន់​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​គិត​គូ ​និង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។​ បើ​តាម​លោក​ ឌី ថេហូយ៉ា ​ពលករ​ខ្មែរ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ ដែល​ក្នុង​នោះ ​គឺ​ការ​ខ្វះខាត​ឯកសារ​ស្រប​ច្បាប់​ កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​ឡើង​ នៅ​ក្រោយ​វិបត្តិ​កូវីដ១៩។​

លោក​ ឌី ថេហូយ៉ា ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់
លោក​ ឌី ថេហូយ៉ា ​ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ