អានតួអត្ថបទ
បទសម្ភាស

លោក​ ព្រំ ផល្លា៖​ «ការ​សរសេរ​សៀវភៅ​ នួន ជា​ នេះឡើង​ដោយសារ​ខ្ញុំ​បាន​ដឹងរឿង​ នួន ​ជា ​ច្រើន​នៅសាលាក្តី​ខ្មែរក្រហម»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំណាយ​ពេលអស់​១២ឆ្នាំ​ បំរើ​ការងារ​នៅក្នុង​ក្រុម​មេធាវី​ការពារក្តី​ឲ្យ​អតីត​មេដឹក​នាំខ្មែរ​ក្រហម​ នួន​ ជា​ លោក ព្រំ ផល្លា ​បាន​ចាប់​អារម្មណ៍ ​និង​ចង​ក្រង​សៀវភៅ​មួយ​ក្បាល​កំរាស់​ជាង​២០០ទំព័រ​។ ​សៀវភៅ​ដែលកំពុង​ចូល​រោងពុម្ព​ពេលនេះ ​ត្រូវ​បាន​រៀបរាប់​ពីសំដី​ពិត​របស់​មេដឹកនាំ​ខ្មែរ​ក្រហម ​នួន ជា ​ដែល​បាន​ថ្លែងប្រាប់​លោក ​ព្រំ ផល្លា ​ដែល​ជាអ្នក​ស្រាវជ្រាវ​ឯករាជ្យ​មួយរូប​ អំឡុង​ពេល​នៃ​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម។​ តាមលោក ​ព្រំ ផល្លា ​ការ​បង្កើត​សៀវភៅ​នេះ​ឡើង​ ក៏​ដោយ​សារ​មាន​ការ​ជម្រុញ​ពី​មនុស្ស​សំខាន់ៗ​មួយចំនួន​ ដោយសារ​លោក​បាន​ធ្វើការ​ជាប់​ជាមួយ​ នួន ជា។​ លោក​មាន​ជំនឿ​ថា​ សៀវភៅ​ដែល​លោក​សរសេរ​ជា​លើក​ដំបូង​នេះ​ នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ​ព្រម​ទាំង​រំពឹង​ថា​នឹង​មានការ​គាំទ្រ​ពី​របស់​មហាជន​ខ្មែរ​ផងដែរ។​

លោក ព្រំ ផល្លា អ្នកស្រាវជ្រាវឯករាជ្យ
លោក ព្រំ ផល្លា អ្នកស្រាវជ្រាវឯករាជ្យ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ