អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី អ៊ុក ឆាយ៉ាវី៖​ មេរៀន​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​ មាន​លក្ខណៈ​ច្បោលៗ​ ដែល​ធ្វើឲ្យ​ខ្មែរវង្វេង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​យើងនារាត្រីនេះ ​គឺលោកស្រី ​អ៊ុក ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ កាលពីថ្ងៃទី០៩មករា​ បាន​ដាក់​លិខិត​ទៅរដ្ឋមន្ត្រី​ក្រសួង​អប់រំ ​ដោយស្នើ​ឲ្យបញ្ចូល​ខ្លឹមសារ​មេរៀន​ប្រវត្តិសាស្រ្ត​ឲ្យមាន​ខ្លឹមសារ​ស៊ីជម្រៅ។ ​ការស្នើ​នេះធ្វើ​ឡើង​ដោយ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​កត់សម្គាល់​មានខ្លឹមសារ​ខ្លះត្រូវ​បាន​ផាត់ចេញ​ ជាពិសេស​ទាក់ទង​នឹង​ការបាត់បង់​ទឹកដីកម្ពុជាក្រោម ​និងកម្ពុជាលើ។​ លោកស្រី ​អ៊ុក ឆាយ៉ាវី​ លើក​ឡើង​ថា ​មេរៀន​ប្រវត្តិសាស្រ្ត​នាពេល​បច្ចុប្បន្ន​ មាន​លក្ខណៈ​ច្បោលៗ​ ដែល​ជាហេតុ​ធ្វើឲ្យខ្មែរ​វង្វេង​ប្រវត្តិសាស្រ្ត​របស់ខ្លួន។​

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ