អានតួអត្ថបទ
បទសម្ភាស

លោក ហេង រតនា៖ ការហ្វឹកហ្វឺនបោសសម្អាតមីនដល់មន្ត្រីអ៊ុយក្រែន ជាជំហានបឋម ដែលទាមទារការហ្វឹកហ្វឺនបន្ថែមទើបអាចប្រើការបាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAC។​ CMAC​ នៅ​ថ្ងៃ​សុក្រ​ បាន​បិទ​បញ្ចប់​វគ្គ​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន​ដល់​មន្ត្រី​អ៊ុយក្រែន ​ដែល​ធ្វើ​ឡើង​អស់​ពេល​មួយ​សប្តាហ៍។​ លោក ​ហេង រតនា ​បាន​អះអាង​ថា ​មន្ត្រី​អ៊ុយក្រែន​មាន​ការ​ស្វែង​យល់​បាន​ច្រើន​ពី​វគ្គ​ហ្វឹកហ្វឺន​របស់​CMAC​នៅ​ពេល​នេះ។ ​តែ​យ៉ាង​នេះ​ក្តី​ លោក ​ហេង រតនា ​ថា​ការ​ហ្វឹកហ្វឺន​ពេល​នេះ ​គឺ​ជា​ជំហាន​បឋម​ប៉ុណ្ណោះ ​ហើយ​ត្រូវ​ទាមទារ​ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ ទើប​អាច​យក​ទៅ​ប្រើការ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន។​

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ