អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ហេង វ៉ាន់ដា៖ ការអនុគ្រោះពន្ធ៥ឆ្នាំទៀតរបស់រដ្ឋាភិបាល នឹងជួយពង្រឹងស្ថិរភាពគ្រឹះស្ថាន សិក្សាឯកជនក្រោយវិបត្តិកូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានចូលជួបពិភាក្សាជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅវិមានសន្តិភាពបន្ទាប់ពីជំនួបប្រចាំឆ្នាំនេះត្រូវបានខកខានអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានថ្លែងថា ជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាពេលនេះ សមាគមទទួលបានលទ្ធផលជាវិជ្ជមាន ដោយលោក ហ៊ុន សែន បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានសិក្សាឯកជនចំនួន ៥ឆ្នាំទៀត(២០២៤-២០២៨)។ តាមលោកបណ្ឌិត ហេង វ៉ាន់ដា ការអនុគ្រោះពន្ធ៥ឆ្នាំទៀត បានជួយឲ្យគ្រឹះស្ថានឧត្តមសិក្សាមានដង្ហើមដកក្រោយពីរងគ្រោះដោយសារកូវីដ ដោយយកថវិកាដែលត្រូវបង់ពន្ធ ទៅពង្រឹងគុណភាពគ្រប់ផ្នែកឡើងវិញ។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ