អានតួអត្ថបទ
បទសម្ភាស

លោក គី សេរីវឌ្ឍន៍៖ បំណុលខ្ចីពីប្រទេសណា មិនជាបញ្ហាទេ ប៉ុន្តែបញ្ហាដែលត្រូវបារម្ភនោះ ថាតើបំណុលនោះត្រូវបានប្រើប្រាស់មានប្រសិទ្ធភាព ឬទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​សង្ឃឹម​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ជា​លើក​ដំបូង​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី៩ ​ខែកុម្ភៈ ​ខាង​មុខ​នេះ។​ គម្រោង​ខាង​លើ​ដែល​ត្រូវ​ការ​កម្ចី​ពី​ចិន។​ បច្ចុប្បន្ន​កម្ពុជា​ជំពាក់​បរទេស​ប្រមាណ ​១០ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​៣៥%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។​ លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ បំណុល​ខ្ចី​ពី​ចិន​ ឬ​ពី​ប្រទេស​ណា ​មិន​មែន​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ទេ ​ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​បារម្ភ​នោះ ​ថា​តើ​បំណុល​នោះ​ត្រូវ​បាន​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​ឬ​ទេ។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ