អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ប៉ា ចន្ទរឿន៖ កូនខ្មែរមួយចំនួនដែលរៀនតាមកម្មវិធីសិក្សាបរទេសក្លាយជាជនបរទេសនៅលើទឹកដីរបស់ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈនេះ បានចេញសេចក្តីណែនាំមួយស្តីពីការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដោយតម្រូវឲ្យសិស្សានុស្សិស្ស ដែលមានសញ្ជាតិខ្មែ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច និងតម្រូវឲ្យគ្រឹះស្ថានសិក្សាអនុវត្តនូវចំណុចមួយចំនួនទៀត។ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានសម្តែងការសាទរចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បើទោះណាជាចំណាត់ការនេះមានការយឺតយ៉ាវបន្តិចក៏ដោយ។ តាមលោកបណ្ឌិត ប៉ា ចន្ទរឿន ការដាក់បញ្ចូលភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ទៅក្នុងកម្មវិធីសិក្សាអន្តរជាតិសម្រាប់សាលាឯកជន គឺជាការចាំបាច់។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ