អានតួអត្ថបទ
បទសម្ភាស

លោកស្រី អេង ចាន់ឌី៖ ពាក្យពេចន៍លោក ផែង វណ្ណៈ បានបន្សល់ទុកស្លាកស្នាមឲ្យអ្នកសារព័ត៌មានជាស្ត្រីភ័យខ្លាច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោកស្រី​ អេង ចាន់ឌី​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យែនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា។​ នៅ​ថ្ងៃ​ទី១៧​កុម្ភៈ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​លោក​ ផែង វណ្ណៈ ​ក្រោយ​ដែល​លោក​ ផែង វណ្ណៈ ​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ប្រមាថ​លើ​ស្ត្រី​អ្នក​សារព័ត៌មាន​ VOD។​ ទោះ​ការ​ឆ្លើយ​តប​របស់​លោក​ ហ៊ុន សែន​ មិន​មាន​វិធានការ​ច្បាប់​លើ​លោក​ ផែង វណ្ណៈ ​តែ​លោកស្រី ​អេង ចាន់ឌី ​យល់​ថា​ ជា​ភាព​វិជ្ជមាន​ ដែល​រដ្ឋាភិបាល​បាន​យល់​អំពី​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​អសីលធម៌​បំពាន​លើ​ស្ត្រី។​ យ៉ាង​ណា ​ឆ្លង​តាម​មេរៀន​នេះ ​លោកស្រី ​អេង ចាន់ឌី ​លើក​ឡើង​ថា ​ពាក្យពេចន៍​ប្រមាថ​របស់​លោក​ ផែង វណ្ណៈ ​បាន​បន្សល់​នូវ​ស្លាកស្នាម​ឈឺចាប់​ ភ័យ​ខ្លាច​ ដល់​បណ្តា​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ផ្សេង​ទៀត។​

លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ