អានតួអត្ថបទ
បទសម្ភាស

ករណីផ្តាសាយបក្សី៖ លោកស្រី​ ឱ វណ្ណឌីន អំពាវនាវឱ្យ​ពលរដ្ឋ​បន្តប្រុងប្រយ័ត្នខ្ពស់ព្រោះបើឆ្លង អាត្រាស្លាប់មានច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ​នៅរាត្រីនេះគឺ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ បន្ទាប់ពីជំងឺកូវីដ១៩ ជំងឺផ្តាសាយបក្សីកំពុងតែក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលក្រសួង​សុខាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការ​ទប់ស្កាត់នៅពេលនេះ​។ ប៉ុន្មានថ្ងៃកន្លងមកនេះ​ កម្ពុជាទើបប្រកាសករណីឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងខេត្ត​ព្រៃវែងចំនួន២ករណី ក្នុងនោះមាន​១ករណីស្លាប់ និងមានមនុស្សជាច្រើននាក់​កំពុងស្ថិតនៅក្នុងការសង្ស័យ​។ ជំងឺឆ្លងមួយ​នេះ ​មានអាត្រាស្លាប់ខ្ពស់មែនទែន។ បើតាមក្រសួងសុខាភិបាល ចាប់តាំងពី​​មានជំងឺផ្តាសាយបក្សី​លើកដំបូងនៅកម្ពុជាកាលពី​១៨ឆ្នាំមុន ក្នុងចំណោម​អ្នកឆ្លង​វីរុសផ្តាសាយបក្សី H5N1 សរុបទាំង​អស់ ​៥៨ករណី គឺ​មានតែ​១៩ករណីប៉ុណ្ណោះ​ដែលមានជីវិត។ ក្នុងបទសម្ភាសន៍​ជាមួយ អោ ស្រីពេជ្រ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋ​បន្តរក្សាការរស់នៅស្អាតនិងហូបស្អាត នៅក្នុងស្ថានភាពដ៏គួរឱ្យព្រួយ​បារម្ភនេះ​​។ 

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ