អានតួអត្ថបទ
បទសម្ភាស

អ្នកស្រី អ៊ូ ទេពផល្លីន៖ ក្រោយកូវីដ-១៩ ក្រុមហ៊ុនតែងជួលតែកម្មករណានៅវ័យក្មេង នៅមានសម្រស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ នឹងរួមគ្នាប្រារព្ធទិវានារីអន្តរជាតិ ៨មីនាស្អែកនេះ នៅទីលានប្រជាធិបតេយ្យក្រោមប្រធានបទ«គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាថ្លែងថា ការដែលក្រុមអង្គការសង្គមស៊ីវិលលើកជាប្រធានបទនេះ ដើម្បីប្រារព្ធពិធី៨មីនា ក៏ព្រោះតែប្រធានបទនេះ ស្របគ្នានឹងស្ថានភាពដែលបានកើតឡើងនៅក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន។ មេដឹកនាំសហជីពរូបនេះបញ្ជាក់ថា កម្មករជាស្ត្រីដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ ភាគច្រើនមិនទាន់ទទួលបានការគាំពារសង្គម ហើយក្លាយជាអ្នកបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលជាប់លាប់ និងចំណាកស្រុកជាដើម។ លើសពីនេះ កម្មករនៅក្នុងវិស័យសេវាកម្ម ត្រូវបានជ្រើសរើសឲ្យចូលធ្វើការវិញតិចតួចក្រោយវិបត្តិកូវីដចំពោះតែស្ត្រីក្មេងៗ និងមានសម្រស់ទាក់ទាញប៉ុណ្ណោះ។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ