អានតួអត្ថបទ
បទសម្ភាស

លោកស្រី ភឿង សកុណា៖ ក្រសួងវប្បធម៌នឹងបន្តគោលដៅប្រមូលវត្ថុបុរាណខ្មែរត្រលប់មកប្រទេសខ្មែរវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសកម្ពុជានៅថ្ងៃសុក្រ ទី១៧ ខែមីនានេះ បានធ្វើពិធីផ្លូវការដើម្បីទទួលវត្ថុបុរាណខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានតស៊ូប្រឹងប្រែងប្រមែប្រមូលពីបរទេសមកវិញជាបន្តបន្ទាប់អស់រយៈពេល៥ឆ្នាំកន្លងទៅ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រុមការងារក្រសួងវប្បធម៌ នឹងបន្តស្វែងរកវត្ថុបុរាណខ្មែរ ដែលជាអត្តសញ្ញាណព្រលឹងជាតិ ព្រលឹងដូនតា ដែលបែកបាក់ដោយសារសង្គ្រាមឲ្យមកជួបជុំកូនចៅវិញ។ តាមលោកស្រីរដ្ឋមន្ត្រី រូបចម្លាក់សរុបទាំងតូចទាំងធំ ដែលបរទេសប្រគល់ឲ្យកម្ពុជាវិញពេលនេះមានចំនួនជាង១០០រូប ហើយរូបចម្លាក់ទាំងអស់នេះមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ