អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា តែ តាំងប៉៖ ប្រជាជនខ្មែរមិនបាច់ចំណាកស្រុកទេ បើអាចកែច្នៃផលិតផលពីកសិកម្មទៅជាចំណីអាហារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងជំនួបសំណេះសំណាលរវាងសមាជិកសហគ្រាសធុនតូចនិងមធ្យម(SME) ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន កាលពីល្ងាចម្សិលមិញ សម្តេចហ៊ុន សែន បានណែនាំឲ្យប្រតិបត្តិករ SMEទាំងអស់ធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតដោយSME ក្នុងស្រុក។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរំលឹកថាគោលនយោបាយរបស់រដ្ឋាភិបាលគឺកាត់បន្ថយផលិតផលសម្រេចនាំចូលពីបរទេស ជំរុញគោលនយោបាយឧស្សាហកម្មកែច្នៃឆ្នាំ ២០១៥-២០២៥ ដោយត្រូវកែច្នៃផលិតផលកសិកម្មឲ្យក្លាយទៅជាចំណីអាហារ។ តាមលោកឧកញ៉ា តែ តាំងប៉ បើកម្ពុជាធ្វើបានដូច្នេះ នោះពលរដ្ឋខ្មែរនឹងមានការងារធ្វើច្រើន មិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅប្រទេសគេទេ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ