អានតួអត្ថបទ
បទសម្ភាស

លោក អ៊ឹម បុរិន្ទ៖ ទេវតាសោយចេកណាំវ៉ា ជាភក្សាហារ មានន័យថាកសិកម្មមានការរីកចំរើននៅឆ្នាំថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃសុក្រទី១៤ ខែមេសាស្អែកនេះ វេលាម៉ោង៤រសៀល។ ទេវតាឆ្នាំថោះព្រះនាម កិមិរាទេវី ជាបុត្រីទី៦របស់កបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌សត (គឺពណ៌ស) លម្អនៅព្រះកាណ៌ដោយសៀតផ្កាចង្កុលណី ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់អង្គុតពាក់ឆៀង បើកព្រះនេត្រនៅលើខ្នងមហឹង្សា(ក្របី) ជាយានពាហនៈ។ លោក អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានថ្លែងថា ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សោយចេកណាំវ៉ាជាភក្សាហារ មានន័យថាសេដ្ឋកិច្ចជាតិ នឹងមានការរីកចំរើននៅឆ្នាំថ្មីនេះ តាមរយៈចេកណាំវ៉ា ដែលជាដំណាំកសិកម្មងាយស្រួលដាំ និងបង្ហាញពីការសម្បូរហូរហៀរនៃផល្លានុផល។

លោក អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។
លោក អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ